khmer eng
  • គណៈកម្មការទី៩ព្រឹទ្ធសភា អញ្ជើញជួបពិភាក្សាការងារ និងទស្សនកិច្ចឈ្វេងយល់ទីតាំងកំពង់ផែស្វយ័តភ្នំពេញ
     
    ចែករំលែក ៖

    គណៈប្រតិភូគណៈកម្មការសាធារណការ ដឹកជញ្ជូន អាកាសចរស៊ីវិល ប្រៃសណីយ៍ ទូរគមនាគមន៍ ឧស្សហកម្ម រ៉ែ ថាមពល ពាណិជ្ជកម្ម រៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នៃព្រឹទ្ធសភា (គណៈកម្មការទី៩) ដឹកនាំដោយឯកឧត្តម អ៊ុំ សារឹទ្ធ ប្រធានគណៈកម្មការ បានអញ្ជើញទស្សនកិច្ចទីតាំងកំពង់ផែស្វយ័តភ្នំពេញ និងពិភាក្សាការងារជាមួយថ្នាក់ដឹកនាំ និងអ្នកបច្ចេកទេស ដឹកនាំដោយឯកឧត្តម ហ៊ី បាវី ប្រធានអគ្គនាយកកំពង់ផែស្វយ័តភ្នំពេញ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី១២ ខែកញ្ញា ឆ្នាំ២០២៤។
    ជំនួបពិភាក្សាការងារខាងលើនេះ មានគោលបំណងដើម្បីឈ្វេងយល់អំពី៖ សមត្ថភាពក្នុងពេលបច្ចុប្បន្ន និងបញ្ហាប្រឈមផ្សេងៗ ការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យា និងនវានុវត្តន៍ បច្ចេកវិទ្យាឃ្លាំងស្តុក ការលើកដាក់កុងតឺន័រ និងប្រព័ន្ធសុវត្ថិភាព អ្នកបច្ចេកទេស អ្នកឯកទេស និងកម្មករ ផលប៉ះពាល់បរិស្ថាន ការអភិវឌ្ឍបច្ចេកវិទ្យា ហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ រួមទាំងឃ្លាំងស្តុកទំនិញ ស្ថានីយ កន្លែងលើកដាក់ទំនិញ និងប្រមូលព័ត៌មានចាំបាច់ ដើម្បីជាធាតុចូលក្នុងការជួយដល់រាជរដ្ឋាភិបាលក្នុងការបង្កើតគោលនយោបាយកាន់តែបានល្អប្រសើរប្រកបដោយគុណភាពនិងប្រសិទ្ធភាព ដើម្បីបង្កើនការអភិវឌ្ឍកម្ពុជាក្នុងក្របខ័ណ្ឌនៃសមាហរណកម្មតំបន់និងពិភពលោកនាយុគសម័យបច្ចុប្បន្ន…។

    ប្រភព៖ នាយកដ្ឋានព័ត៌មាន


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    សារលិខិតជូនពររបស់ឯកឧត្តម​ ឡាយ សំកុល​ អគ្គលេខាធិការ​ព្រឹទ្ធសភា​ គោរពជូន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ក្នុងឱកាសដ៏ឧត្តុង្គឧត្តមប្រកបដោយក្តីសោមនស្សរីករាយ នៃពិធីចម្រើនជន្មាយុរបស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៥ ខាងមុខនេះ
    thumbnail
     
    ឯកឧត្តមបណ្ឌិត ម៉ុង ឫទ្ធី ទទួលជួបពិភាក្សាការងារជាមួយគណៈប្រតិភូក្រុមហ៊ុនជប៉ុន FUJIURA LTD
    thumbnail
     
    លោកជំទាវ មាន សំអាន អញ្ជើញ​ដឹក​នាំ​កិច្ចប្រជុំផ្ទៃក្នុងគណៈកម្មការទី៨ព្រឹទ្ធសភា
    thumbnail
     
    ឯកឧត្ដមបណ្ឌិត អ៊ុក គង់ អញ្ជើញសួរសុខទុក្ខបណ្តាស្រុកជាប់ព្រំដែន និងផែនការជម្លៀសប្រជាពលរដ្ឋទៅកាន់ទីជម្រកសុវត្ថិភាព
    thumbnail
     
    ឯកឧត្តម ម៉ម ប៊ុននាង និងឯកឧត្តម ប្រាក់ ចំរើន អញ្ជើញគោរពវិញ្ញាណក្ខន្ធសពឯកឧត្តមឧត្តមសេនីយ៍ត្រី សួន ប្រុស ដែលបានពលីជីវិតក្នុងសមរភូមិប្រយុទ្ធជាមួយការឈ្លានពានរបស់ថៃ